ការព្យាបាលមហារីកដោយកាំរស្មីRadiation
Therapy - មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា
ការព្យាបាលដោយកាំរស្មី (Radiation therapy) ឬដែលគេហៅថា ការបាញ់កាំរស្មី
ជាវិធីការព្យាបាលជំងឺមហារីកដែលប្រើកាំរស្មីថាមពលខ្ពស់ទៅបំផ្លាញកោសិកាមហារីក
បច្ចុប្បន្ននេះបច្ចេកទេសនៃការព្យាបាលមហារីកដោយកាំរស្មីមានការអភិវឌ្ឍយ៉ាងទំនើប ម៉ាសុីនបាញ់កាំរស្មីកម្លាំងអនុភាព Varian សេរី
Vital Beam គឺជាបច្ចេកវិទ្យាទំនើបដែលជួយបង្កើនប្រសិទ្ធភាពនៃការព្យាបាលជំងឺមហារីកមានប្រសិទ្ធភាព។
ចំណុចសំខាន់នៃម៉ាសុីនបាញ់កាំរស្មីកម្លាំងអនុភាព Varian សេរី Vital Beam
ម៉ាសុីនបាញ់កាំរស្មី Vital Beam ជាមួយបច្ចេកទេស IMRT
(Intensity Modulated Radiation Therapy) និង VMAT (Volumetric Modulated Arc
Therapy) ធ្វើឱ្យវេជ្ចបណ្ឌិតអាចកែតម្រូវអាំងតង់ស៊ីតេនៃកាំរស្មីដោយលម្អិតនិងត្រង់ចំណុច
និងកាត់បន្ថយផលប៉ះពាល់លើសរីរាង្គក្បែរនោះបាន។
ការព្យាបាលដោយកាំរស្មី (Radiation
therapy)
បច្ចេកវិទ្យាការបាញ់កាំរស្មីដ៏ទំនើបនៃមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា
ផ្ដល់សេវាកម្មការព្យាបាលដោយកាំរស្មី (Radiation therapy) ជាមួយនឹងបច្ចេកទេសទំនើប
ដូចខាងក្រោម
IMRT (Intensity Modulated Radiation Therapy): គឺ
ការបាញ់កាំរស្មី អាំងតង់ស៊ីតេអថេរ ជាបច្ចេកវិទ្យាព្យាបាលដោយវិទ្យុសកម្មមហារីកទំនើបដែលត្រូវបានបង្កើតឡើងពីការព្យាបាលដោយកាំរស្មី
3D (3DCRT) ជាវិធីការជួយព្យាបាលជាលិកាជុំវិញដុំមហារីកឱ្យប្រសើរឡើង
កាត់បន្ថយផលប៉ះពាល់ពីការបាញ់កាំរស្មី។
VMAT (Volumetric Modulated Arc
Therapy): ជាបច្ចេកទេសការបាញ់កាំរស្មីមហារីកមួយប្រភេទ
ដោយម៉ាសុីនបាញ់កាំរស្មីព្យាបាលមហារីកនឹងវិលជុំវិញអ្នកជំងឺ
ហើយបាញ់កាំរស្មីគ្រប់តាមទិសទៅកាន់ចំណុចគោលដៅ
និងកែតម្រូវកម្លាំងរបស់កាំរស្មីទៅតាមទំហំ និងរូបរាងរបស់ដុំសាច់
វិធីនេះនឹងជួយព្យាបាលត្រូវត្រង់ចំណុចនិងប្រើពេលនៃការបាញ់កាំរស្មីតិចជាងមុន
ដោយចំណាយពេលត្រឹមតែ 3-5 នាទីប៉ុណ្ណោះ។
SBRT (Stereotactic Body
Radiationtherapy): ជាបច្ចេកទេសការបាញ់កាំរស្មីមហារីកពិសេសត្រង់ចំណុច
នឹងបាញ់កាំរស្មីបរិមាណខ្ពស់ចំពោះកន្លែងដុំមហារីក
វិធីនេះនឹងបាញ់កាំរស្មីទៅកាន់ចំណុចដែលត្រូវការយ៉ាងច្បាស់លាស់
ជួយកាត់បន្ថយផល់ប៉ះពាល់ជុំវិញជាលិកាធម្មតា។
បច្ចេកទេសការបាញ់កាំរស្មីព្យាបាលមហារីកទាំងនេះ
នឹងជួយឱ្យការព្យាបាលជំងឺមហារីកមានប្រសិទ្ធភាព ត្រង់ចំណុច មានសុវត្ថិភាព
និងកាត់បន្ថយផលប៉ះពាល់លើអ្នកជំងឺ
និងមានឱកាសកាន់តែច្រើនក្នុងការជាសះស្បើយពីជំងឺនេះ។ ទាក់ទងមន្ទីរពេទ្យជីវ៉ាមិត្រា
ដើម្បីសាកសួរអំពីការព្យាបាលជំងឺមហារីកដោយការបាញ់កាំរស្មី
ឬការព្យាបាលដោយប្រើថ្នាំគីមី ឬការព្យាបាលដោយ Hyperthermia បានថ្ងៃនេះ។