ក្នុងយុគសម័យដែលវិទ្យាសាស្ត្រវេជ្ជសាស្ត្ររីកចម្រើនយ៉ាងឆាប់រហ័ស ការព្យាបាលជំងឺមហារីកសួតដោយវិធីបាញ់កាំរស្មីបានក្លាយជាជម្រើសមួយដ៏ទំនើប …
សម្រាប់ព័ត៌មានបន្ថែមនិងការណាត់ជួប
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានី មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានី ជាមន្ទីរពេទ្យឯកជនឯកទេសមហារីកផ្ដល់សេវាកម្មត្រួតពិនិត្យ វិនិច្ឆ័យព្យាបាលអ្នកជំងឺមហារីកគ្រប់យ៉ាង ជាមួយនឹងបច្ចេកវិទ្យាទំនើប ក្រុមវេជ្ជបណ្ឌិតជំនាញ និងក្រុមគិលានុបដ្ឋាយិកាដែលមានបទពិសោធ៍ មន្ទីរពេទ្យមហារីកនេះ ប្ដេជ្ញាព្យាបាលជំងឺមហារីកគ្រប់ប្រភេទរួមនឹងការយកចិត្តទុកដាក់ចំពោះបរិស្ថានជុំវិញខ្លួន អ្នកជំងឺដែលទទួលការព្យាបាលនៅមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានីនឹងជួបបរិយាកាសដែលអំណោយផលដល់ការព្យាបាល ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាលទាំងផ្លូវកាយ និងផ្លូវចិត្ត មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានីប្រើប្រាស់បច្ចេកវិទ្យានាំចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដើម្បីប្រើប្រាស់នៃការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ព្រមទាំងវេជ្ជបណ្ឌិតជំនាញមានបទពិសោធ៍ខាងការព្យាបាលជំងឺមហារីក អាចជឿជាក់បានថាអ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីវេជ្ជបណ្ឌិតជំនាញពេញមួយការព្យាបាល។
សេវាកម្មមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ជាមន្ទីរពេទ្យឯកជនព្យាបាលមហារីកឯកទេសខាងជំងឺមហារីកគ្រប់យ៉ាង ផ្ដោតលើការព្យាបាលអ្នកជំងឺជាចំណុចកណ្ដាល។
សេវាកម្មធ្វើរោគវិនិច្ឆ័យមហារីក
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ប្រើប្រាស់ម៉ាសុីន Computed Tomography ឬ CT Scan ថតកាំរស្មីកុំព្យូទ័របច្ចេកវិទ្យាថ្មីក្នុងសេវាកម្មធ្វើរោគវិនិច្ឆ័យមហារីក ធ្វើឱ្យវេជ្ជបណ្ឌិតជំនាញអាចធ្វើផែនការព្យាបាលជំងឺមហារីកបានត្រូវត្រង់ចំណុច និងមានប្រសិទ្ធភាពខ្ពស់។
ការព្យាបាលមហារីកគ្រប់យ៉ាង :
1. ការព្យាបាលដោយកាំរស្មី (Radiation Therapy) ជាវិធីដែលប្រើកាំរស្មីពីម៉ាសុីនបាញ់កាំរស្មី ជ្រាបចូលទៅចំណុចដែលមានកោសិកាមហារីក។
2. ថ្នាំគីមី (Chemotherapy) ជាវិធីការព្យាបាលមហារីកដែលប្រើប្រាស់ថ្នាំប្រឆាំងមហារីក ថ្នាំទាំងនេះនឹងទៅបំផ្លាញកោសិកាមហារីក ឬបញ្ឈប់ការលូតលាស់កោសិកាមហារីក។
3. ការព្យាបាលដោយរលកកំដៅ (Hyperthermia) ជាវិធីការព្យាបាលជំងឺមហារីកដោយប្រើកំដៅដើម្បីបំផ្លាញកោសិកាមហារីក។
ការធ្វើការរបស់ក្រុមវេជ្ជបណ្ឌិត
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលមានវេជ្ជបណ្ឌិតជំនាញជាច្រើនគ្របដណ្ដប់គ្រប់សាខា ដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសជំងឺមហារីកនឹងរៀបចំផែនការព្យាបាលអ្នកជំងឺម្នាក់ៗឱ្យសមស្របបំផុត ដោយនឹងផ្តល់ព័ត៌មាន និងជម្រើសនៃការព្យាបាលដល់អ្នកជំងឺ និងសាច់ញាតិទាំងស្រុងដើម្បីធ្វើការសម្រេចចិត្តសមស្របលើការទទួលការព្យាបាល។
ចំណុចសំខាន់នៃមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ជាមន្ទីរពេទ្យឯកទេសខាងមហារីកដែលផ្ដោតលើអ្នកជំងឺ ជាមួយនឹងបច្ចេកវិទ្យាទំនើប សេវាកម្មគ្រប់យ៉ាង វេជ្ជបណ្ឌិតជំនាញ និងទីតាំងងាយស្រួល ផ្តល់ទំនុកចិត្តដល់អ្នកជំងឺក្នុងការព្យាបាល និងទទួលបានការថែទាំល្អបំផុត។
1. ផ្ដោតលើអ្នកជំងឺជាចំណុចកណ្ដាល
• ផ្តោតលើគុណភាពជីវិតរបស់អ្នកជំងឺ ថែរក្សាទាំងរាងកាយនិងចិត្ត។
• វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមានបទពិសោធន៍ខ្ពស់ ផ្តល់ការប្រឹក្សាលម្អិត។
• មានអ្នកបកប្រែភាសាបរទេស។ ទទួលអ្នកជំងឺជនបរទេស។
2. បច្ចេកវិទ្យាទំនើប
• ឧបករណ៍វេជ្ជសាស្ត្រសេរីថ្មី ទំនើប ត្រឹមត្រូវ និងមានសុវត្ថិភាព។
• បច្ចេកវិទ្យាសម្រាប់ការព្យាបាលជំងឺមហារីកដែលមានលក្ខណៈត្រង់ចំណុច គោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
3. សេវាកម្មគ្រប់យ៉ាង
• ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការតាមដាន ទាំងអស់នៅកន្លែងតែមួយ។
• សេវាត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ការត្រួតពិនិត្យមហារីក។
• ការព្យាបាលដោយប្រើគីមី ថ្នាំស្ទុះគោលដៅ និងថ្នាំព្យាបាលដោយប្រព័ន្ទភាពស៊ាំ។
• ការថែទាំដោយអ្នកជំនាញអាហារូបត្ថម្ភ និងស្តាររាងកាយឡើងវិញបន្ទាប់ពីការព្យាបាល។
4. ក្រុមវេជ្ជបណ្ឌិតជំនាញ
• ក្រុមវេជ្ជបណ្ឌិតឯកទេសខាងជំងឺមហារីកគ្រប់ប្រភេទ។
• វេជ្ជបណ្ឌិតរៀបចំផែនការព្យាបាលជាពិសេសសម្រាប់បុគ្គលម្នាក់ៗ។
5. កន្លែងមានផាសុកភាព
• បរិយាកាសស្ងប់ស្ងាត់ និងកក់ក្តៅមានអារម្មណ៍ធូរស្រាល សប្បាយទាំងរាងកាយនិងចិត្ត។
• មានសម្ភារៈបរិក្ខារគ្រប់គ្រាន់។
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានី ប្តេជ្ញាផ្តល់សេវាកម្មព្យាបាលអ្នកជំងឺមហារីកតាមស្តង់ដារអន្តរជាតិ ដោយការប្តេជ្ញាចិត្តសម្រាប់អ្នកជំងឺទទូលបានការព្យាបាលដ៏ល្អបំផុត • • • និងមានគុណភាពជីវិតកាន់តែប្រសើរ។