ការព្យាបាលដោយប្រើគីមី


ថ្នាំគីមីបំបាត់ ឬហៅកាត់ខ្លីថា គីម៉ូ ចេញពីពាក្យ (Chemotherapy) ជាសារជាតិគីមីច្រើនប្រភេទដែលប្រយុទ្ធប្រឆាំង ឬកំចាត់កោសិកាមហារីកក្នុងគោលដៅដើម្បីព្យាបាល រារាំងការរីកដុះដាលរបស់កោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួនបាន ហើយទីបញ្ចប់នឹងត្រូវស្លាប់

ការជ្រើសរើសរូបមន្តថ្នាំគីមីបំបាត់ វេជ្ជបណ្ឌិតជំនាញនឹងពិចារណាអំពីកត្តាផ្សេងៗ ដូចជា ប្រភេទមហារីក ដំណាក់កាលរបស់ជម្ងឺ អាយុ និងស្ថានភាពរបស់អ្នកជម្ងឺ ជម្ងឺប្រចាំកាយ ប្រវត្តិការព្យាបាលជម្ងឺមហារីកកន្លងមក អាការៈក្រោយពីទទួលការព្យាបាលដោយថ្នាំគីមីជាច្រើនប្រភេទជាមួយគ្នា ដូច្នេះការព្យាបាលជម្ងឺមហារីកដោយថ្នាំគីមីបំបាត់ វេជ្ជបណ្ឌិតជំនាញតែងតែមានការរៀបចំផែនការការព្យាបាល និងមានគោលដៅផ្សេងៗគ្នាតាមលក្ខណៈជម្ងឺរបស់បុគ្គល ទាំងអស់នេះអាស្រ័យទៅលើអាការៈរបស់អ្នកជម្ងឺ

រយៈពេលក្នុងការដាក់គីមីបំបាត់
ដោយជាទូទៅវេជ្ជបណ្ឌិតដាក់ថ្នាំគីមីតាមរូបមន្ត ក្នុងមួយរូបមន្តមានថ្នាំ ២-៣ប្រភេទឡើងទៅ ហើយម្តងៗប្រើរយៈពេល ៤ ម៉ោងទៅ ៥ ថ្ងៃ ឬច្រើនជាងនេះ ហើយមានការផ្អាកឈប់ដាក់ថ្នាំមួយដំណាក់កាលៗ ខុសៗគ្នាទៅតាមផែនការការព្យាបាល ការព្យាបាលដោយថ្នាំគីមីបំបាត់មិនអាចកំណត់ចំនួនដងច្បាស់ជាក់លាក់ទេ អាស្រ័យទៅលើប្រភេទកោសិកាមហារីក ដំណាក់កាលជម្ងឺ ស្ថានភាពរបស់អ្នកជម្ងឺរហូតទៅដល់ការទទួលយកថ្នាំរបស់រាងកាយក្នុងការព្យាបាល ជាសារហេតុដែលមានភាពចាំបាច់ខ្លាំងណាស់សម្រាប់អ្នកជម្ងឺដែលទទួលការព្យាបាលហើយត្រូវមកតាមណាត់គ្រប់ពេលដើម្បីអោយការព្យាបាលមានប្រសិទ្ធភាព

គួរត្រៀមខ្លួនដូចម្តេចខ្លះដើម្បីទទួលការព្យាបាលដោយគីមីបំបាត់

ការព្យាបាលដោយគីមីបំបាត់អាចមានផលប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅក្នុងករណីខ្លះ ការត្រៀមខ្លួនក្នុងការទទួលការព្យាបាលនឹងជួយបន្ធូរភាពកង្វល់ក្នុងចិត្ត ថែមទាំងកាត់បន្ថយផលប៉ះពាលផ្នែកសុខភាពរាងកាយ និងផ្លូវចិត្តផងដែរដោយពាក្យណែនាំដូចតទៅនេះ៖

- ត្រូវសម្រាកអោយបានគ្រប់គ្រាន់ បើកចិត្តទទួលយកក្នុងការព្យាបាល កាត់បន្ថយភាពខ្វល់ខ្វាយ
- បំរុងរាងកាយអោយមានភាពរឹងមាំ ទទួលទានអាហារដែលមានប្រយោជន៍អោយគ្រប់ទាំង ៥ក្រុម
- ត្រូវផឹកទឹកអោយច្រើនយ៉ាងតិច ២-៣ លីត្រ ក្នុងមួយថ្ងៃ
- បើសិនមានធ្មេញពុក ឬរលាកអញ្ចាញធ្មេញ គួរតែទៅជួបពេទ្យធ្មេញដើម្បីព្យាបាលមុនពេលចាប់ផ្តើមទទួលការព្យាបាលដោយថ្នាំគីមីបំបាត់ បន្ទាប់ពីទទួលការព្យាបាលដោយថ្នាំគីមីបំបាត់រួច អាចធ្វើអោយប្រព័ន្ធការពារក្នុងរាងកាយចុះខ្សោយ បន្ទាប់ពីទទួលការព្យាបាលដោយគីមីរួច ការរក្សាព្យាបាលសុខភាពមាត់ធ្មេញចាំបាច់ត្រូវជួសឈាមមុនធ្វើធ្មេញដើម្បីរាប់ចំនួនគ្រាប់ឈាម
- ពិនិត្យឈាមដើម្បីត្រៀមខ្លួនក្នុងការទទួលការព្យាបាលដោយថ្នាំគីមីបំបាត់
- ទទួលទានអាហារមុនពេលចាប់ផ្តើមទទួលថ្នាំគីមី ២-៣ ម៉ោង និងគួរតែទៅនោមអោយរួចរាល់មុនពេលចាប់ផ្តើមទទួលថ្នាំ
- បើសិនមានជម្ងឺប្រចាំកាយ ដូចជា ជម្ងឺបេះដូង លើសឈាម ទឹកនោមផ្អែម ឬជម្ងឺដែលត្រូវទទួលទានថ្នាំប្រចាំថ្ងៃ ត្រូវជំរាបពេទ្យអោយបានដឹងផង

អាការៈនៃការទទួលការព្យាបាលដោយថ្នាំគីមីបំបាត់

អ្នកជម្ងឺម្នាក់ៗអាចមានអាការៈដោយឥទ្ធិពលថ្នាំគីមីខុសៗគ្នា ហើយអាការៈនោះមានដូចជា៖

- ប្រព័ន្ធការពារក្នុងរាងកាយចុះខ្សោយ
- ការធ្វើការរបស់ថ្លើម និងក្រលៀន
- ធ្វើអោយមានស្នាមជាំងាយ ដោយសារគ្រាប់ឈាមធ្លាក់ចុះ
- មានដំបៅពងបែកក្នុងមាត់
- ខ្វះគ្រាប់ឈាម
- រាគរោះ
- ព្រិលភែ្នក រកាំភ្នែក ជ្រុះសក់ ស្ពឹកតាមចុងដៃចុងជើង

អ្នកជម្ងឺដែលទទួលការព្យាបាលដោយថ្នាំគីមីបំបាត់ត្រូវជំរាបអំពីអាការៈដែលកើតឡើងអោយពេទ្យបានដឹងគ្រប់ពេលដែលទទួលថ្នាំ ឬមុនពេលទទួលថ្នាំលើកក្រោយ ដើម្បីអោយពេទ្យជំនាញជួយប្តូរកំរិតថ្នាំអោយសមស្របទៅតាមអាការៈអ្នកជម្ងឺម្នាក់ៗ

ប្រឹក្សាបញ្ហាមហារីក
ដោយមិនគិតថ្លៃ