វីធីការព្យាបាល និងរបៀបរស់នៅក្រោយការព្យាបាល មហារីកមាត់ស្បូន

ការព្យាបាលជំងឺមហារីកមាត់ស្បូននាពេលបច្ចុប្បន្នមានជម្រើសច្រើនយ៉ាង អាស្រ័យលើដំណាក់កាលនៃជំងឺ និងស្ថានភាពរាងកាយរបស់អ្នកជំងឺ។ ការព្យាបាលសំខាន់ៗរួមមាន ការវះកាត់ ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយគីមី ការព្យាបាលដោយដាក់សារធាតុវិទ្យុសកម្ម និងការព្យាបាលបែបចម្រុះដូចជា ការព្យាបាលដោយគីមីរួមផ្សំជាមួយការព្យាបាលដោយកាំរស្មី។ ការព្យាបាលទាំងនេះមានគោលបំណងដើម្បីព្យាបាលជំងឺមហារីកឱ្យជាសះស្បើយ ឬគ្រប់គ្រងជំងឺមិនឱ្យរីករាលដាលទៅសរីរាង្គផ្សេងទៀត និងធ្វើឱ្យអ្នកជំងឺមានគុណភាពជីវិតប្រសើរឡើង។

 

ការត្រៀមខ្លួនមុនការព្យាបាលជំងឺមហារីកមាត់ស្បូន

 

ការត្រៀមខ្លួនមុនការព្យាបាលជំងឺមហារីកមាត់ស្បូនគឺជាជំហានដ៏សំខាន់ដែលជួយឱ្យអ្នកជំងឺអាចទទួលការព្យាបាលប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយការថប់បារម្ភ។ ខាងក្រោមនេះជាវីធីការត្រៀមខ្លួនដែលអ្នកគួរដឹង៖

 

ត្រៀមខ្លួនខាងរាងកាយ

ការពិនិត្យសុខភាពគឺជាជំហានសំខាន់ក្នុងការវាយតម្លៃស្ថានភាពរាងកាយទូទៅរបស់អ្នកជំងឺ មុនពេលចាប់ផ្តើមការព្យាបាល។ ឧទាហរណ៍ ការធ្វើតេស្តឈាម ការពិនិត្យសរីរាង្គផ្សេងៗដើម្បីដឹងថាតើជំងឺមហារីកបានរីករាលដាលឬអត់ និងការវាយតម្លៃសុខភាពដើម្បីការពារផលវិបាកក្នុងពេលព្យាបាល។ ការពិនិត្យសុខភាពនេះជួយឱ្យគ្រូពេទ្យដឹងពីស្ថានភាពសុខភាពរបស់អ្នកជំងឺ និងអាចកែសម្រួលផែនការព្យាបាលឱ្យសមស្រប។

 

ត្រៀមខ្លួនខាងផ្លូវចិត្ត:

 

ការព្យាបាលជំងឺមហារីកមាត់ស្បូនអាចមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកជំងឺ។ ដូច្នេះ ការត្រៀមខ្លួនខាងផ្លូវចិត្តគឺជាสิ่งសំខាន់ ដូចជាការនិយាយជាមួយវិកលចរិត ឬអ្នកចិត្តសាស្រ្តដើម្បីជួយកាត់បន្ថយការថប់បារម្យ។ ការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិក៏ជាកម្លាំងចិត្តជួយឱ្យអ្នកជំងឺអាចដោះស្រាយជាមួយការព្យាបាលបានផងដែរ។

 

វិធីព្យាបាលជំងឺមហារីកមាត់ស្បូន

១.ការវះកាត់ (Surgery)៖ គឺជាការព្យាបាលជំងឺមហារីកមាត់ស្បូនដំណាក់កាលដំបូង ដែលជាការវះកាត់មាត់ស្បូនទូលាយ (។Radical Hysterectomy) ដើម្បីកម្ចាត់កោសិកាមហារីក និងកាត់បន្ថយឱកាសដែលមេរោគមហារីកនឹងរីករាលដាលទៅជាលិកាផ្សេងទៀត។

២.ការព្យាបាលដោយដាក់សារធាតុវិទ្យុសកម្ម (Brachytherapy)៖ គឺជាការដាក់សារធាតុវិទ្យុសកម្មកម្រិតខ្ពស់ទៅក្នុងតំបន់ដែលនៅជិតកោសិកាមហារីក ដើម្បីឱ្យសារធាតុវិទ្យុសកម្មបំផ្លាញកោសិកាមហារីក។ ការព្យាបាលដោយវិធីនេះអាចធ្វើរួមគ្នាជាមួយការវះកាត់ ឬការព្យាបាលដោយកាំរស្មីបាន។

៣.ការព្យាបាលដោយកាំរស្មី (Radiation Therapy)៖ គឺជាការព្យាបាលជំងឺមហារីកដោយប្រើកាំរស្មីដើម្បីបំផ្លាញកោសិកាមហារីក ដែលប្រើរយៈពេលក្នុងការព្យាបាល ៦-៨ សប្តាហ៍។ ការព្យាបាលដោយកាំរស្មីជួយកាត់បន្ថយទំហំដុំមហារីក និងអាចធ្វើរួមគ្នាជាមួយការព្យាបាលផ្សេងៗទៀតបានផងដែរ។

៤.ការព្យាបាលដោយរលកកម្ដៅ (Hyperthermia)៖ គឺជាការប្រើកម្ដៅ ៤២-៤៣ អង្សាសេ រយៈពេល ៦០ នាទីក្នុងមួយដង ដើម្បីបំផ្លាញកោសិកាមហារីកដោយបំផ្លាញ DNA របស់កោសិកាមហារីក។ ការព្យាបាលដោយបច្ចេកវិទ្យានេះជួយបង្កើនប្រសិទ្ធភាពក្នុងការបំផ្លាញកោសិកាមហារីក និងធ្វើឱ្យការព្យាបាលដោយកាំរស្មី ឬគីមីមានប្រសិទ្ធភាពកាន់តែខ្លាំង។

៥.ការព្យាបាលដោយគីមី (Chemotherapy)៖ គឺជាការប្រើថ្នាំដើម្បីបំផ្លាញកោសិកាមហារីក។ ការព្យាបាលជំងឺមហារីកមាត់ស្បូនដោយគីមីច្រើនតែត្រូវបានប្រើនៅពេលដែលជំងឺមហារីកមាត់ស្បូនបានរីករាលដាលទៅសរីរាង្គផ្សេងទៀត។ ការប្រើគីមីនឹងជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក និងជួយកាត់បន្ថយអាការៈដែលទាក់ទងនឹងជំងឺមហារីក។

៦.ការព្យាបាលបែបចម្រុះ៖ ក្នុងការព្យាបាលមហារីកមាត់ស្បូន ពេទ្យអាចជ្រើសរើសវីធីការព្យាបាលមាត់ស្បូនតាមវិធីច្រើនបែប ដូចជាការប្រើកាំរស្មីរួមជាមួយថ្នាំគីមី ឬការប្រើការព្យាបាលដោយរលកកម្ដៅ Hyperthermia រួមជាមួយការព្យាបាលផ្សេងៗទៀត។ ការព្យាបាលបែបចម្រុះនឹងជួយឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយឱកាសនៃការកើតឡើងវិញនៃជំងឺមហារីក។

 

ការរស់នៅក្រោយការព្យាបាលជំងឺមហារីកមាត់ស្បូន

 

ក្រោយពីបានទទួលការព្យាបាលជំងឺមហារីកមាត់ស្បូនរួច ការទទួលទានអាហារដែលមានប្រយោជន៍គឺមានសារៈសំខាន់ណាស់ ព្រោះការបរិភោគអាហារត្រឹមត្រូវអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងស្តាររាងកាយបានយ៉ាងឆាប់រហ័ស ដូចជាការទទួលទានបន្លែ និងផ្លែឈើដែលសម្បូរវីតាមីន និងជាតិរ៉ែ ប្រូតេអ៊ីនពីសាច់គ្មានខ្លាញ់ ឬប្រភពប្រូតេអ៊ីនពីបន្លែ និងកាបូអ៊ីដ្រាតដែលមានតម្លៃអាហារូបត្ថម្ភ។ ការហាត់ប្រាណស្រាលៗ ដូចជាការដើរ ឬយូហ្គា អាចជួយបង្កើនកម្លាំងរាងកាយ និងធ្វើឱ្យផ្លូវចិត្តបានធូរស្រាល។ អ្នកគួរហាត់ប្រាណក្នុងកម្រិតសមរម្យ និងមិនគួរហាត់ខ្លាំងពេក។ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាកត្តាសំខាន់ដែលជួយក្នុងការស្តាររាងកាយ ជាពិសេសការគេងប្រកបដោយគុណភាព។ អ្នកគួរចៀសវាងភាពតានតឹង និងរក្សាតុល្យភាពក្នុងការងារ និងការសម្រាក។

ការថែទាំសុខភាពទាំងរាងកាយ និងផ្លូវចិត្តក្រោយការព្យាបាលជំងឺមហារីកមាត់ស្បូនគឺមានសារៈសំខាន់ណាស់ក្នុងការស្តារឡើងវិញ និងរក្សាគុណភាពជីវិត។ អ្នកគួរអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងថែទាំខ្លួនឯងយ៉ាងដិតដល់ដើម្បីសុខភាពល្អក្នុងរយៈពេលយូរអង្វែង។

ត្រឡប់ទៅទំព័រមុន។