មហារីកគ្រាប់ឈាមសរដំណាក់កាលដំបូង មានអាការះអ្វីខ្លះ ហើយគួរថធ្វើអ្វីខ្លះ?
មហារីកគ្រប់ឈាម (Leukemia) គឺជាក្រុមជំងឺដែលកើតឡើងនៅក្នុងខួរឆ្អឹង នៅពេលដែលកោសិកាគ្រាប់ឈាមសដែលមិនទាន់ពេញវ័យបែងចែកខ្លួនច្រើនពេក រហូតដល់ប្រព័ន្ធផលិតឈាមខុសប្រក្រតី បណ្តាលឱ្យកោសិកាគ្រាប់ឈាមក្រហម និងប្លាកែតថយចុះ ដែលធ្វើឱ្យរាងកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។
រោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាមដំណាក់កាលដំបូងមានអ្វីខ្លះ?
• ស្រកទម្ងន់ ងាយអស់កម្លាំង មិនឃ្លានអាហារ ញ័រទ្រូង វិលមុខ ឬខ្យល់គរញឹកញាប់។
• ងាយហូរឈាមដោយសារប្លាកែតថយចុះ ដូចជាហូរឈាមតាមអញ្ចាញធ្មេញ មកវដ្តរដូវច្រើនខុសពីធម្មតា មានស្នាមជាំពេញខ្លួន និងផ្សេងៗទៀត។
• ងាយឆ្លងមេរោគ ដោយសារប្រព័ន្ធភាពស៊ាំខុសប្រក្រតីពីការថយចុះនៃកោសិកាគ្រាប់ឈាមស។ រោគសញ្ញាទាំងបីនេះគឺជាសញ្ញានៃជំងឺមហារីកឈាមដំណាក់កាលដំបូង។ នៅពេលដែលរាងកាយចាប់ផ្តើមចុះខ្សោយ និងមានដុំពកខុសប្រក្រតីនៅតាមដងខ្លួន វាអាចជាសញ្ញាបង្ហាញថាជំងឺមហារីកបានរីករាលដាលហើយ។
វីធីការមើលថែសុខភាពនៅពេលមានជំងឺមហារីកគ្រាប់ឈាមសរដំណាក់កាលដំបូង
• ទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្តឈាម និងពិនិត្យខួរឆ្អឹង។ គ្រូពេទ្យនឹងធ្វើតេស្តឈាមដើម្បីរកភាពខុសប្រក្រតីនៃកោសិកាគ្រាប់ឈាមស។ នៅពេលរកឃើញភាពខុសប្រក្រតីក្នុងឈាម គ្រូពេទ្យនឹងធ្វើការចោះខួរឆ្អឹងដើម្បីរកមើលថាតើការរីកលូតលាស់នោះកើតចេញពីខួរឆ្អឹងដែរឬទេ។
• ថែរក្សាអនាម័យដើម្បីកុំឱ្យរាងកាយឆ្លងមេរោគ។ រាងកាយអ្នកជំងឺងាយឆ្លងមេរោគ ជាពិសេសនៅតំបន់មាត់ និងធ្មេញ ដូច្នេះគួរប្រើច្រាសដុសធ្មេញទន់ៗដើម្បីកាត់បន្ថយរបួសក្នុងមាត់។ លើសពីនេះ គួរញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយការស្ទះពោះវៀន មិនឱ្យទល់លាមក ដែលអាចបណ្តាលឱ្យមានរបួស និងឆ្លងមេរោគនៅរន្ធគូថបាន។
ការព្យាបាលជំងឺមហារីកឈាមដំណាក់កាលដំបូងមានអ្វីខ្លះ?
• ការព្យាបាលដោយគីមី (Chemotherapy)
គ្រូពេទ្យជំនាញនឹងជ្រើសរើសរូបមន្តថ្នាំគីមីតាមប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ដើម្បីទប់ស្កាត់ការលូតលាស់ និងធ្វើឱ្យកោសិកាមហារីកមិនអាចបែងចែកខ្លួនបាន រហូតដល់ងាប់។
• ការព្យាបាលដោយឱសថគោលដៅ (Targeted Therapy)
គឺជាការព្យាបាលដែលផ្តោតលើការបំផ្លាញកោសិកាមហារីកជាក់លាក់ ដើម្បីទប់ស្កាត់ការលូតលាស់ និងការបែងចែកខ្លួនរបស់កោសិកាមហារីក។ ការព្យាបាលនេះមានទាំងថ្នាំគ្រាប់សម្រាប់លេប និងថ្នាំចាក់តាមសរសៃឈាម។ ការព្យាបាលដោយវិធីនេះនឹងត្រូវបានពិចារណារួមជាមួយប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ដើម្បីឱ្យលទ្ធផលនៃការព្យាបាលទទួលបានជោគជ័យ និងមានផលប៉ះពាល់តិចជាងការព្យាបាលដោយគីមី។
• ការព្យាបាលដោយកាំរស្មី (Radiation Therapy)
ការព្យាបាលដោយកាំរស្មីគឺជាការបញ្ចាំងកាំរស្មីថាមពលខ្ពស់ដើម្បីបំផ្លាញកោសិកាមហារីក។ បច្ចេកវិទ្យាវេជ្ជសាស្ត្រនៃម៉ាស៊ីនបញ្ចាំងកាំរស្មីក៏ត្រូវបានអភិវឌ្ឍដើម្បីអាចបង្កើនល្បឿននៃភាគល្អិត និងកែតម្រូវកម្រិតកាំរស្មីឱ្យកាន់តែច្បាស់លាស់ និងព្យាបាលបានត្រឹមត្រូវជាងមុន។
• ការបណ្ដុះខួរឆ្អឹង (Stem Cell Transplantation)
គឺជាការប្តូរកោសិកាដើមដែលមិនមានសុខភាពល្អ ទៅជាកោសិកាដើមដែលមានសុខភាពល្អ ដោយប្រើខួរឆ្អឹងដែលមានលក្ខណៈត្រូវគ្នាពីកំណើត ពីខួរឆ្អឹងរបស់អ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ ឬអ្នកបរិច្ចាគដែលត្រូវគ្នា។ អ្នកជំងឺនឹងទទួលបានថ្នាំគីមីក្នុងកម្រិតខ្ពស់ដើម្បីបំផ្លាញកោសិកាមហារីកក្នុងរាងកាយ មុនពេលប្តូរខួរឆ្អឹង ដែលអាចកាត់បន្ថយឱកាសនៃការកើតឡើងវិញបានខ្ពស់។
សរុបមក
ជំងឺមហារីកគ្រាប់ឈាមធ្វើឱ្យរាងកាយមិនអាចប្រយុទ្ធប្រឆាំងនឹងមេរោគ និងសារធាតុចម្លែកបានដូចធម្មតា។ រោគសញ្ញាដំណាក់កាលដំបូងគឺ ស្រកទម្ងន់ ស្លេកស្លាំង និងងាយហូរឈាម។ អ្នកដែលមានរោគសញ្ញាទាំងនេះគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាបន្ទាន់។ ការព្យាបាលអាចធ្វើបានដោយវិធីគីមីបំបាត់ ការព្យាបាលដោយឱសថគោលដៅ ការព្យាបាលដោយកាំរស្មី ឬការបណ្ដុះខួរឆ្អឹង។ មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា គឺជាមន្ទីរពេទ្យឯកទេសជំងឺមហារីកដែលបំពាក់ដោយគ្រូពេទ្យជំនាញ និងបច្ចេកវិទ្យាព្យាបាលស្តង់ដារ។ យើងត្រៀមខ្លួនជាស្រេចដើម្បីថែទាំអ្នកជំងឺមហារីកគ្រាប់ឈាមដោយយកចិត្តទុកដាក់ និងក្នុងបរិស្ថានសមស្រប ព្រោះយើងយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការព្យាបាលរួមជាមួយការថែទាំសុខភាពផ្លូវចិត្ត ដើម្បីឱ្យអ្នកជំងឺអាចដោះស្រាយបញ្ហាបានយ៉ាងរឹងមាំ។