INNOVATIVE
TECHNOLOGY

បច្ចេកវិទ្យាការព្យាបាលដ៏ទាន់សម័យ

នាំចូលពីសហរដ្ធអាមេរិក

អាចព្យាបាលជំងឺមហារីកគ្រប់ប្រភេទ

MEDICAL
SPECIALISTS

ពិនិត្យវិនិច្ឆ័យជម្ងឺទាំងមូល

និងមានភាពច្បាស់លាស់ក្ន ងការព្យាបាល

ជម្ងឺមហារិកដោយក្រុមគ្រូពេទ្យជំនាញ

HEALING
ENVIRONMENT

បរិយាកាសជុំវិញប្រកបទៅ

ដោយធម្មជាតិ និងមានសម្ភា

រៈបរិក្ខាបង្កើនភាពងាយស្រួលគ្រប់គ្រាន់

មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា +CMH


មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានី

    មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានី ជាមន្ទីរពេទ្យឯកជនឯកទេសមហារីកផ្ដល់សេវាកម្មត្រួតពិនិត្យ វិនិច្ឆ័យព្យាបាលអ្នកជំងឺមហារីកគ្រប់យ៉ាង ជាមួយនឹងបច្ចេកវិទ្យាទំនើប ក្រុមវេជ្ជបណ្ឌិតជំនាញ និងក្រុមគិលានុបដ្ឋាយិកាដែលមានបទពិសោធ៍ មន្ទីរពេទ្យមហារីកនេះ ប្ដេជ្ញាព្យាបាលជំងឺមហារីកគ្រប់ប្រភេទរួមនឹងការយកចិត្តទុកដាក់ចំពោះបរិស្ថានជុំវិញខ្លួន អ្នកជំងឺដែលទទួលការព្យាបាលនៅមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានីនឹងជួបបរិយាកាសដែលអំណោយផលដល់ការព្យាបាល ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាលទាំងផ្លូវកាយ និងផ្លូវចិត្ត មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានីប្រើប្រាស់បច្ចេកវិទ្យានាំចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដើម្បីប្រើប្រាស់នៃការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ព្រមទាំងវេជ្ជបណ្ឌិតជំនាញមានបទពិសោធ៍ខាងការព្យាបាលជំងឺមហារីក អាចជឿជាក់បានថាអ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីវេជ្ជបណ្ឌិតជំនាញពេញមួយការព្យាបាល។

មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា មន្ទីរពេទ្យឯកជនឯកទេសផ្នែកការព្យាបាលជម្ងឺមហារីកដំបូងគេនៅក្នុងភាគឦសាន ផ្តោតទៅលើគុណភាពដ៏ល្អក្នុងការព្យាបាលរួមបញ្ចូលជាមួយនឹងឧបករណ៍ច្នៃប្រឌិតដ៏ទាន់សម័យដែលអាចប្រៀបធៀបបានជាមួយនឹងស្ថាប័នវេជ្ជសាស្ត្រអន្តរជាតិ

សេវាកម្មមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា

មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ជាមន្ទីរពេទ្យឯកជនព្យាបាលមហារីកឯកទេសខាងជំងឺមហារីកគ្រប់យ៉ាង ផ្ដោតលើការព្យាបាលអ្នកជំងឺជាចំណុចកណ្ដាល។

សេវាកម្មធ្វើរោគវិនិច្ឆ័យមហារីក

មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ប្រើប្រាស់ម៉ាសុីន Computed Tomography ឬ CT Scan ថតកាំរស្មីកុំព្យូទ័របច្ចេកវិទ្យាថ្មីក្នុងសេវាកម្មធ្វើរោគវិនិច្ឆ័យមហារីក ធ្វើឱ្យវេជ្ជបណ្ឌិតជំនាញអាចធ្វើផែនការព្យាបាលជំងឺមហារីកបានត្រូវត្រង់ចំណុច និងមានប្រសិទ្ធភាពខ្ពស់។

ការព្យាបាលមហារីកគ្រប់យ៉ាង :

1. ការព្យាបាលដោយកាំរស្មី (Radiation Therapy) ជាវិធីដែលប្រើកាំរស្មីពីម៉ាសុីនបាញ់កាំរស្មី ជ្រាបចូលទៅចំណុចដែលមានកោសិកាមហារីក។
2. ថ្នាំគីមី (Chemotherapy) ជាវិធីការព្យាបាលមហារីកដែលប្រើប្រាស់ថ្នាំប្រឆាំងមហារីក ថ្នាំទាំងនេះនឹងទៅបំផ្លាញកោសិកាមហារីក ឬបញ្ឈប់ការលូតលាស់កោសិកាមហារីក។
3. ការព្យាបាលដោយរលកកំដៅ (Hyperthermia) ជាវិធីការព្យាបាលជំងឺមហារីកដោយប្រើកំដៅដើម្បីបំផ្លាញកោសិកាមហារីក។

ការធ្វើការរបស់ក្រុមវេជ្ជបណ្ឌិត

មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលមានវេជ្ជបណ្ឌិតជំនាញជាច្រើនគ្របដណ្ដប់គ្រប់សាខា ដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសជំងឺមហារីកនឹងរៀបចំផែនការព្យាបាលអ្នកជំងឺម្នាក់ៗឱ្យសមស្របបំផុត ដោយនឹងផ្តល់ព័ត៌មាន និងជម្រើសនៃការព្យាបាលដល់អ្នកជំងឺ និងសាច់ញាតិទាំងស្រុងដើម្បីធ្វើការសម្រេចចិត្តសមស្របលើការទទួលការព្យាបាល។

ចំណុចសំខាន់នៃមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា

មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ជាមន្ទីរពេទ្យឯកទេសខាងមហារីកដែលផ្ដោតលើអ្នកជំងឺ ជាមួយនឹងបច្ចេកវិទ្យាទំនើប សេវាកម្មគ្រប់យ៉ាង វេជ្ជបណ្ឌិតជំនាញ និងទីតាំងងាយស្រួល ផ្តល់ទំនុកចិត្តដល់អ្នកជំងឺក្នុងការព្យាបាល និងទទួលបានការថែទាំល្អបំផុត។

1. ផ្ដោតលើអ្នកជំងឺជាចំណុចកណ្ដាល

2. បច្ចេកវិទ្យាទំនើប 3. សេវាកម្មគ្រប់យ៉ាង 4. ក្រុមវេជ្ជបណ្ឌិតជំនាញ 5. កន្លែងមានផាសុកភាព

មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ខេត្តឧប៊ុនរាជធានី ប្តេជ្ញាផ្តល់សេវាកម្មព្យាបាលអ្នកជំងឺមហារីកតាមស្តង់ដារអន្តរជាតិ ដោយការប្តេជ្ញាចិត្តសម្រាប់អ្នកជំងឺទទូលបានការព្យាបាលដ៏ល្អបំផុត និងមានគុណភាពជីវិតកាន់តែប្រសើរ។

ប្រឹក្សាបញ្ហាមហារីក
ដោយមិនគិតថ្លៃ