ការព្យាបាលជម្ងឺមហារីកដោយកម្មរស្មី ត្រូវកំណត់គោលដៅអោយបានត្រឹមត្រូវ និងច្បាស់លាស់ ព្រោះមានសារៈសំខាន់ណាស់ Computed Tomography Simulator ឬ CT Simulator គ្រឿងX-RAY កុំព្យូទ័រដែលត្រូវកំណត់គោលដៅ រូបរាង និងទំហំរបស់សាច់មហារីកដែលដុះរហូតដល់សរីរាង្គផ្សេងៗដែលនៅជិតនោះដោយត្រូវតែ តផ្ជាប់ជាមួយនឹងកុំព្យូទ័រក្នុងការរៀបផែនការ (Computer Planning) ដើម្បីបង្កើតជារូប 3D ទើបអាចធ្វើអោយវេជ្ជបណ្ឌិតងាយស្រួលក្នុងការរៀបចំព្យាបាលដោយប្រើកម្មរស្មីចូលទៅបានច្រើនទិសច្រើនផ្លូវដោយកុំព្យូទ័រ វិធីនេះនឹងធ្វើអោយបរិមាណកម្មរស្មីចូលទៅព្យាបាលបានយ៉ាងស្មើរគ្នា រុំព័ទ្ធដុំសាច់កាច និងអាចកាត់បន្ថយបរិមាណកម្មរស្មីចំពោះសរីរាង្គផ្សេងៗដែលនៅជិតទៀតផង ដូច្នេះហើយទើបវិធីនេះមានភាពសមស្របក្នុងការព្យាបាលករណីដែលមានភាពស្មុគស្មាញ
គ្រឿងX-RAY កុំព្យូទ័រនេះខាងមន្ទីរពេទ្យជីវ៉ាមិត្រា បានជ្រើសរើសប្រើគ្រឿងម៉ាក Cannon AquilionTM LB ដែលជាគ្រឿងX-RAY កុំព្យូទ័រដែលទាន់សម័យ និងមានលក្ខណៈពិសេសក្នុងការធ្វើការព្យាបាល ដូចជា៖
មានបរិវេណបាញ់កម្មរស្មីទំហំធំបំផុតនាពេលបច្ចុប្បន្ន ៧០សង់ទីម៉ែត្រ ហើយថែមទាំងអាចពង្រីកអោយមានទំហំដល់ទៅ ៨៥ សង់ទីម៉ែត្រ ងាយស្រួលដល់ការពិនិត្យគ្រប់សរីរាង្គទាំងអស់ គ្រប់ដំបៅមេរោគទាំងអស់ និងគ្របដណ្តប់គ្រប់កន្លែងទាំងអស់ដោយគ្រាន់តែធ្វើតែម្តងតែប៉ុណ្ណោះ នេះហើយទើបធ្វើអោយការប្រមូលរូបភាពដើម្បីមកវិនិឆ្ឆ័យ និងរៀបចំផែនការព្យាបាលមានភាពហ្មត់ចត់ និងច្បាស់លាស់ជាងមុន
ជាចន្លោះសម្រាប់អ្នកជម្ងឺចូលទៅ ដែលមានទំហំធំជាងគ្រឿងX-RAY កុំព្យូទ័រទូទៅ ដោយទំហំចូលទៅចំណុចកណ្តាល ៩០សង់ទីម៉ែត្រ ដែលមានខ្នាតធំងាយស្រួលក្នុងការដាក់ឧបករណ៍ចាប់យក (Immobilization) លក្ខណៈផ្សេងៗ ដើម្បីភាពងាយស្រួលក្នុងការព្យាបាលគ្រប់ពេល អោយអ្នកជម្ងឺអាចនៅស្ងៀមអំឡុងពេលដែលបាញ់កម្មរស្មីព្យាបាល
ក្រុមបច្ចេកវិទ្យាទទួលរូបភាព Pure Vision Detector ដែលមានសម្ថភាពក្នុងការប្រមូលទិន្នន័យបានច្រើនបំផុត អាចចាប់យករូបភាពបានយ៉ាងស្តើងបំផុតដល់ទៅ ០.៥មីលីម៉ែត្រ និងបច្ចេកវិទ្យាបង្កើតរូបភាព Double Reconstruction ដែលភាពល្អៀតច្បាស់ ទើបជួយធ្វើអោយមានភាពងាយស្រួលក្នុងការរៀបចំផែនការព្យាបាលបានល្អបំផុត
បច្ចេកវិទ្យា Sure Exposure และ AIDR3D ដែលជួយធ្វើអោយអ្នកជម្ងឺទទួលបានបរិមាណកម្មរស្មីតិចបំផុត តែទទួលបាននូវលទ្ធផលសម្រាប់រូបភាពដើម្បីរៀបចំផែនការព្យាបាលបានល្អបំផុត
បច្ចេកវិទ្យា Ultra Fast Data Transfer ដែលមានសម្ថភាពក្នុងការបង្កើតរូបភាពទី ២២ ក្នុង១វិនាទី ជួយក្នុងការចាប់យករូបភាពក្នុងការរៀបចំផែនការព្យាបាលបានយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលបានយ៉ាងឆាប់រហ័សផងដែរ
អត់ទឹក និងអាហារផ្សេងៗមុនទទួលការពិនិត្យ រយៈពេល ៦ម៉ោង
ត្រូវជំរាបអោយភ្ញាក់ងារពេទ្យបានដឹងពេលមកតាមណាត់ ឬមុនទទួលការពិនិត្យក្នុងករណីដូចតទៅនេះ
ក្នុងករណីអ្នកជម្ងឺដែលធ្វើការពិនិត្យពោះផ្នែកខាងក្រោម ឬផ្ទៃពោះទាំងមូល អ្នកជម្ងឺត្រូវពិសារទឹកដែលមានសារធាតុផ្សំដោយគីមីព្យាបាលតាមពាក្យណែនាំពីភ្ញាក់ងារពេទ្យនៅទីនោះជាមុនសិន មុននឹងទទួលការពិនិត្យ
អ្នកជម្ងឺដែលមានប្រវត្តចាញ់ ឬប្រតិកម្មជាមួយនឹងសារធាតុគីមី អាហារគ្រឿងសមុទ្រ ជម្ងឺហឺត ត្រូវទទួលទានថ្នាំព្យាបាលតាមបទបញ្ជាវេជ្ជបណ្ឌិត
អ្នកជម្ងឺដែលមានអាយុលើសពី ៦០ឆ្នាំឡើងទៅ ត្រូវមានលទ្វផលការធ្វើការរបស់ក្រលានមុននឹងទទួលការព្យាបាលយ៉ាងតិច ៧ថ្ងៃ (អាចទំនាក់ទំនងជួសឈាមនៅតាមមន្ទីរពេទ្យជិតផ្ទះបាន ហើយដល់ថ្ងៃពិនិត្យ នាំយកលទ្ធផលមកធ្វើការពិនិត្យបាន)
អ្នកជម្ងឺគ្រប់រូបត្រូវអត់ទឹក និងអាហារគ្រប់ប្រភេទ អាចទទួលទានថ្នាំប្រចាំកាយបានដោយទទួលទានទឹកបានមិនលើសពី ១ភាគ៤ នៃទឹកក្នុងកែវ និងមុនទទួលការពិនិត្យរយៈពេល ២ម៉ោង
អាការៈចាញ់ អាចកើតឡើងបន្ទាប់ពីបានទទួលសារធាតុគីមី មានទាំងកើតភ្លាមៗ និងអាចកើតក្រោយបន្ទាប់ពីបានទទួលការពិនិត្យមិនលើសពី ៧ ថ្ងៃ អាចមានពងបែក ហើមភ្នែក ហើមមាត់ ហើមបំពង់សម្លេង អាការៈទាំងនេះភាគច្រើនចេញមកបន្តិចបន្តួចតែប៉ុណ្ណោះ ដូចជាអាការៈពងបែកកើតឡើងប្រហែល ១.៤% តែក្នុងករណីអ្នកជម្ងឺខ្លះអាចមានអាការៈធ្ងន់ធ្ងរ ដូចជា សម្ពាធឈាមធ្លាក់ចុះ បាត់បង់ស្មារតី បេះដូងឈប់ដើរ តែអាការៈនេះជួបតិចណាស់ ត្រឹមតែតែ ០.០៤% ប៉ុណ្នោះ
អាការៈអំឡុងពេលពិនិត្យមាន ចង្អោរចង់ក្អួត ឈឺក្បាល ឈឺតាមសាច់ដុំ ដែលតែងតែមាន តែមិនធ្ងន់ធ្ងរទេ អាចបាត់ដោយខ្លួនឯងបាន
ប្រតិកម្មដែលមិនល្អកើតចំពោះក្រលាន អាចកើតមានឡើងបាន តែជួបតិចណាស់
អ្នកជម្ងឺដែលពិនិត្យ X-RAY កុំព្យូទ័រ ផ្នែកផ្ទៃពោះទាំងមូលគ្រប់រូប ត្រូវទទួលទានទឹក ឬទឹកដែលផ្សំសារជាតិគីមី ហើយសារជាតិគីមីទាំងនោះនឹងចេញទៅតាមលាមកនិងទឹកនោម បន្ទាប់ពីទទួលការពិនិត្យអាចមានអាការៈចង្អោរចង់ក្អួត និងបន្ទោរបង់ញឹកញាប់ តែអាការៈទាំងនេះនឹងធូស្បើយ និងធម្មតាវិញក្នុងរយៈពេល ២-៣ ថ្ងៃ