សំនួរដែលជួបជាញឹកញាប់


មន្ទីពេទ្យបើកធ្វើការក្នុងពេលវេលាណាខ្លះ
ផ្នែកអ្នកជម្ងឺទូទៅ បើកផ្តល់សេវ៉ាកម្មចាប់ពីម៉ោង ០៨:០០-២០:០០ នាទី
ផ្នែកអ្នកជម្ងឺស្នាក់នៅក្នុងពេទ្យ បើកផ្តល់សេវ៉ាកម្ម ២៤ ម៉ោង
មន្ទីពេទ្យបើកផ្តល់សេវ៉ាកម្មព្យាបាលគ្រប់ជម្ងឺរោគដែរឬទេ
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ជាមន្ទីរពេទ្យជំនាញក្នុងការព្យាបាលជម្ងឺមហារីកយ៉ាងពេញលេញ មានទទួលសេវ៉ាកម្មពិនិត្យសុខភាពប្រចាំឆ្នាំ សេវ៉ាកម្មព្យាបាលដោយបាញ់កម្មរស្មី ដាក់ថ្នាំគីមីបំបាត់ ព្យាបាលជម្ងឺមហារីកដោយរលកកំដៅ ដោយមានវេជ្ជបណ្ឌិតជំនាញក្នុងការព្យាបាលជម្ងឺមហារីក ដោយមានការប្តេជ្ញាក្នុងការមើលថែព្យាបាលជារួម និងផ្តោតសំខាន់ទៅលើអ្នកជម្ងឺ
អាចទាក់ទងមន្ទីរពេទ្យបានតាមរយៈអ្វីខ្លះ
ការទទួលសេវ៉ាកម្មដំបូងពីមន្ទីពេទ្យ ត្រូវធ្វើអ្វីខ្លះ
អាចទាក់ទងដើម្បីចុះឈ្មោះទទួលសេវ៉ាកម្មនៅ (Registration) ជាន់ទី ១ មន្ទីពេទ្យជីវ៉ាមិត្រា ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកជម្ងឺ បើសិនជាត្រូវការណាត់ជួបពេទ្យជាមុន អាចធ្វើការណាត់ជាមុនបាន តែត្រូវរងចាំការឆ្លើយតបពីមន្ទីរពេទ្យសិន
វិធីការធ្វើដំណើរមកកាន់មន្ទីរពេទ្យ
Location ចំណុចមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា ស្ថិតនៅ
355 ซอยนิภาพร ถนนชยางกูร ตำบลขามใหญ่ อำเภอเมืองอุบลราชธานี, 34000
Google map : https://goo.gl/maps/RcHF9hrxRcZ3FQ5VA
បន្ទប់ស្នាក់នៅរបស់អ្នកជម្ងឺក្នុងមន្ទីរពេទ្យមានប៉ុន្មានយ៉ាង
មន្ទីរពេទ្យមហារីកជីវ៉ាមិត្រា មានការផ្តល់សេវ៉ាកម្មបន្ទប់សម្រាប់អ្នកជម្ងឺ និងសាច់ញាតិ ៣ យ៉ាង៖
1. បន្ទប់ដាច់ដោយលែកពិសេស ទំហំ ៥៣ មែត្រការ៉េ
2. បន្ទប់ដាច់ដោយលែក ទំហំ ៣២ មែត្រការ៉េ
3. បន្ទប់ស្នាក់នៅរួម ទំហំ ៥២ មែត្រការ៉េ នៅក្នុងបន្ទប់មានគ្រែ ៤
តម្លៃការព្យាបាលជម្ងឺមហារីក
ដោយសារតែអាការៈ និងការព្យាបាលមានភាពខុសគ្នាតាមករណីអ្នកជម្ងឺម្នាក់ៗ តម្លៃការព្យាបាលសម្រាប់អ្នកជម្ងឺម្នាក់ៗមិនស្មើគ្នាទេ ដោយហេតុនេះខាងមន្ទីរពេទ្យមហារីកជីវ៉ាមិត្រា មានការវាយតម្លៃការព្យាបាល និងការចំណាយផ្សេងៗ ប្រាប់អោយអ្នកជម្ងឺ ឬសាច់ញាតិដឹងគ្រប់ពេល មុនទទួលការព្យាបាល
មានវិធីអ្វីខ្លះក្នុងការពិនិត្យមហារីកសុដន
- ការពិនិត្យសុដនដោយខ្លួនឯង គួរធ្វើជាប្រចាំប្រហែល ៣-១០ ថ្ងៃបន្ទាប់ពីរដូវប្រចាំខែអស់ថ្ងៃដំបូងជាពេលដែលល្អ
- ការពិនិត្យសុដនដោយម៉ាម៉ូក្រាមសុដន ( កៀបដោះ ) និងអេកូ ជាការពិនិត្យជម្ងឺមហារីកសុដនដែលមានស្តង់ដារ អាចរកឃើញមហារីកដំណាក់កាលដំបូងតាំងពីមិនទាន់មានអាការៈបង្ហាញចេញ ធ្វើអោយមានឱកាសក្នុងការព្យាបាលជាដាច់ក្នុងរយៈពេលខ្លី
- ការពិនិត្យសុដនដោយវេជ្ជបណ្ឌិតមានការចាំបាច់ណាស់ ព្រោះអ្នកជម្ងឺតែងតែយល់ច្រឡំថា ម៉ាម៉ូក្រាមសុដន ( កៀបដោះ ) និងអេកូរួចហើយ គ្រប់គ្រាន់ហើយ មិនចាំបាច់អោយពេទ្យពិនិត្យមើលម្តងទៀតទេ តែតាមពិត ការពិនិត្យសុដនដោយវេជ្ជបណ្ឌិតមានការចំាបាច់ណាស់ ព្រោះទោះបីជាការពិនិត្យសុដនដោយម៉ាម៉ូក្រាមសុដន ( កៀបដោះ ) និងអេកូ អាចពិនិត្យរកឃើញមេរោគដល់ទៅ ៨៥% - ៩០% តែពេទ្យអាចពិនិត្យបញ្ជាក់បន្ថែមទៀតអំពីអ្វីដែលខុសប្រក្រតីផ្សេងៗ ដូចជា ករណីមានឈាមចេញតាមក្បាលសុដន ឬមានរបួសនៅក្បាលសុដន ការពិនិត្យសុដនដោយម៉ាម៉ូក្រាមសុដន ( កៀបដោះ ) និងអេកូ តែងតែរកមិនឃើញអ្វីដែលខុសប្រក្រតីនោះទេ ការពិនិត្យអោយលម្អិតម្តងទៀតជាមួយនឹងពេទ្យជំនាញនឹងអាចរកឃើញអ្វីដែលខុសប្រក្រតីបន្ថែមទៀត
អាយុប៉ុន្មានគួរទៅពិនិត្យមហារីកសុដន
នៅមិនទាន់មានលទ្ធផលការសិក្សាជនជាតិថៃណាដែលអាចបញ្ជាក់ថា គួរតែមកពិនិត្យចាប់ពីអាយុប៉ុន្មាន តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមស្ថិតិដែលប្រមូលបានពីក្រុមសិក្សាមហារីកសុដន់ប្រទេសថៃ Thai Breast Cancer Study Group បានរកឃើញថាជនជាតិថៃមានអាយុជាមធ្យមនៃជំងឺមហារីកសុដន់នៅអាយុ ៤០ ឆ្នាំ ដូច្នេះការពិនិត្យមហារីកសុដន
- ការពិនិត្យសុដនដោយខ្លួនឯង គួរធ្វើជាប្រចាំប្រហែល ៣-១០ ថ្ងៃបន្ទាប់រដូវប្រចាំខែអស់ថ្ងៃដំបូង ធ្វើជាទម្លាប់តាំងពីចាប់ផ្តើមមានរដូវប្រចាំខែ
- អាយុចាប់ពី ២០-៤០ ឆ្នាំ អាចទៅជួបពេទ្យដើម្បីធ្វើការពិនិត្យសុដន រាល់ ២-៣ ឆ្នាំម្តង
- ការពិនិត្យសុដនដោយម៉ាម៉ូក្រាមសុដន ( កៀបដោះ ) និងអេកូ រាល់ ១-២ ឆ្នាំម្តង អាយុចាប់ពី ៤០-៧៥ ឆ្នាំ
មហារីកសុដនរកឃើញកាន់តែឆាប់ ព្យាបាលជាកាន់តែលឿន មិនមែនត្រូវតែស្លាប់នោះទេ តើពិតដែរឬទេ
ទោះបីជាការបាត់បង់ជីវិតដោយសារជម្ងឺមហារីកសុដនមានអត្រាខ្ពស់ តែជម្ងឺមហារីកសុដនជាជម្ងឺមហារីកដែលគេចាត់ទុកថានៅល្អជាងជម្ងឺមហារីកប្រភេទផ្សេងៗជាច្រើននៅក្នុងរាងកាយ ដូចជា ជម្ងឺមហារីកលំពែង ឬជម្ងឺមហារីកសួត។ ស្ថិតិរបស់មន្ទីរពេទ្យស៊ិរិរ៉ាត រកឃើញថា អ្នកជម្ងឺដែលចូលមកទទួលការព្យាបាលជម្ងឺមហារីកសុដនចាប់ពីដំណាក់កាលទី ១-២ មានឱកាសរស់បាន ១០-២០ ឆ្នាំ ឬដល់ទៅ ៣០ ឆ្នាំទៀតឯណោះ ភាគរយខ្ពស់ដល់ទៅ ៩០% ដូច្នេះអ្នកដែលមានហានិភ័យខ្ពស់ គួរតែប្រញាប់មកជួបពេទ្យទាន់នៅដំណាក់កាលស្រាលៗ និងកុំអស់សង្ឃឹមក្នុងការទទួលការព្យាបាលអី
អាការៈអ្វីខ្លះដែលជារោគសញ្ញាទាក់ទងនឹងជម្ងឺមហារីក ដែលគួរតែទៅជួបពេទ្យ
អាការៈដែលជារោគសញ្ញាទាក់ទងនឹងជម្ងឺមហារីកដែលគួរតែប្រញាប់ទៅជួបពេទ្យ
- មានឈាម ឬអ្វីដែលខុសប្រក្រតីចេញពីរាងកាយ ដូចជាធ្លាក់សច្រើនខ្លាំងពេក
- មានដុំសាច់ ឬពងបែកកើតតាមរាងកាយហើយដុំសាច់ហ្នឹងធំឡើងខុសពីធម្មតា
- មានដំបៅរ៉ាំរៃ
- មានលាមក ឬទឹកនោមខុសប្រក្រតី
- មានសំលេងស្អក ក្អករ៉ាំរៃ
- ហូបអាហារពិបាក ធុញអាហារ ស្រកទម្ងន់
- មានការប្រែប្រួលសាច់ឬស ប្រជ្រុយ ដៅពីកំណើត ខុសពីធម្មតា
អាការៈអ្វីខ្លះដែលជារោគសញ្ញាទាក់ទងនឹងជម្ងឺមហារីក ដែលគួរតែទៅជួបពេទ្យ
អាការៈដែលជារោគសញ្ញាទាក់ទងនឹងជម្ងឺមហារីកដែលគួរតែប្រញាប់ទៅជួបពេទ្យ
- មានឈាម ឬអ្វីដែលខុសប្រក្រតីចេញពីរាងកាយ ដូចជាធ្លាក់សច្រើនខ្លាំងពេក
- មានដុំសាច់ ឬពងបែកកើតតាមរាងកាយហើយដុំសាច់ហ្នឹងធំឡើងខុសពីធម្មតា
- មានដំបៅរ៉ាំរៃ
- មានលាមក ឬទឹកនោមខុសប្រក្រតី
- មានសំលេងស្អក ក្អករ៉ាំរៃ
- ហូបអាហារពិបាក ធុញអាហារ ស្រកទម្ងន់
- មានការប្រែប្រួលសាច់ឬស ប្រជ្រុយ ដៅពីកំណើត ខុសពីធម្មតា
អំឡុងពេលដែលទទួលការព្យាបាលដោយបាញ់កម្មរស្មី ចាំបាច់ដែរឬទេ ត្រូវរស់នៅឆ្ងាយពីសាច់ញាតិ
អ្នកជម្ងឺអាចរស់នៅជាមួយអ្នកដ៏ទៃបានតាមធម្មតា អោបកូនអោបចៅបាន ហូបបាយហូបទឹកជាមួយអ្នកដ៏ទៃបាន ព្រោះថ្នាំមានឥទ្ធពលចំពោះអ្នកជម្ងឺតែប៉ុណ្ណោះ
គួរត្រៀមខ្លួនជាមុនដូចមេ្តចខ្លះ ដើម្បីទទួលការព្យាបាលដោយគីមីបំបាត់
ការព្យាបាលដោយគីមីបំបាត់អាចមានផលប៉ះពាលដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃខ្លះៗ ការត្រៀមខ្លួនក្នុងការទទួលការព្យាបាលនឹងជួយបន្ធូរភាពកង្វល់ក្នុងចិត្ត ថែមទាំងកាត់បន្ថយផលប៉ះពាលផ្នែកសុខភាពរាងកាយ និងផ្លូវចិត្តផងដែរដោយពាក្យណែនាំដូចតទៅនេះ៖

- ត្រូវសម្រាកអោយបានគ្រប់គ្រាន់ បើកចិត្តទទួលយកក្នុងការព្យាបាល កាត់បន្ថយភាពខ្វល់ខ្វាយ
- បំរុងរាងកាយអោយមានភាពរឹងមាំ ទទួលទានអាហារដែលមានប្រយោជន៍អោយគ្រប់ទាំង ៥ក្រុម
- ត្រូវផឹកទឹកអោយច្រើនយ៉ាងតិច ២-៣ លីត្រ ក្នុងមួយថ្ងៃ
- បើសិនមានធ្មេញពុក ឬរលាកអញ្ចាញធ្មេញ គួរតែទៅជួបពេទ្យធ្មេញដើម្បីព្យាបាលមុនពេលចាប់ផ្តើមទទួលការព្យាបាលដោយថ្នាំគីមីបំបាត់ បន្ទាប់ពីទទួលការព្យាបាលដោយថ្នាំគីមីបំបាត់រួច អាចធ្វើអោយប្រព័ន្ធការពារក្នុងរាងកាយចុះខ្សោយ បន្ទាប់ពីទទួលការព្យាបាលដោយគីមីរួច ការរក្សាព្យាបាលសុខភាពមាត់ធ្មេញចាំបាច់ត្រូវជួសឈាមមុនធ្វើធ្មេញដើម្បីរាប់ចំនួនគ្រាប់ឈាម
- ពិនិត្យឈាមដើម្បីត្រៀមខ្លួនក្នុងការទទួលការព្យាបាលដោយថ្នាំគីមីបំបាត់
- ទទួលទានអាហារមុនពេលចាប់ផ្តើមទទួលថ្នាំគីមី ២-៣ ម៉ោង និងគួរតែទៅនោមអោយរួចរាល់មុនពេលចាប់ផ្តើមទទួលថ្នាំ
- បើសិនមានជម្ងឺប្រចាំកាយ ដូចជា ជម្ងឺបេះដូង លើសឈាម ទឹកនោមផ្អែម ឬជម្ងឺដែលត្រូវទទួលទានថ្នាំប្រចាំថ្ងៃ ត្រូវជំរាបពេទ្យអោយបានដឹងផង
ការដាក់ថ្នាំគីមីបំបាត់ត្រូវប្រើរយៈពេលយូរប៉ុណ្នា
ជាទូទៅពេទ្យដាក់ថ្នាំគីមី ២-៣ ប្រភេទឡើងទៅក្នុង ១ រូបមន្ត រាល់ដងត្រូវប្រើរយៈពេល ៤ ម៉ោង ដល់ ៥ ថ្ងៃ ឬលើសពីនេះ ហើយក្នុងរយៈពេលសម្រាកព្យាបាលម្តងៗ រយៈពេលខុសៗគ្នាអាស្រ័យទៅលើផែនការការព្យាបាលរបស់ពេទ្យ។ ការព្យាបាលដោយថ្នាំគីមីបំបាត់មិនអាចកំណត់បានច្បាស់លាស់នោះទេថា ត្រូវដាក់ថ្នាំប៉ុន្មានដង អាស្រ័យទៅលើប្រភេទកោសិកាមហារីក ដំណាក់កាល ការត្រៀមខ្លួនរបស់អ្នកជម្ងឺ រួមទាំងរាងកាយអាចទទួលការព្យាបាលបានទៀតផង ទើបមានភាពចាំបាច់ខ្លាំងណាស់សម្រាប់អ្នកជម្ងឺត្រូវមកដាក់ថ្នាំតាមការណាត់គ្រប់ពេលដើម្បីទទួលបាននូវប្រសិទ្ធភាពការព្យាបាលដែលល្អ
មានអាការៈអ្វីខ្លះ បន្ទាប់ពីទទួលថ្នាំគីមីបំបាត់រួច
អ្នកជម្ងឺម្នាក់ៗអាចមានអាការៈដោយឥទ្ធិពលថ្នាំគីមីខុសៗគ្នា ហើយអាការៈនោះមានដូចជា៖

- ប្រព័ន្ធការពារក្នុងរាងកាយចុះខ្សោយ
- ការធ្វើការរបស់ថ្លើម និងក្រលៀន
- ធ្វើអោយមានស្នាមជាំងាយ ដោយសារគ្រាប់ឈាមធ្លាក់
- មានដំបៅពងបែកក្នុងមាត់
- ខ្វះគ្រាប់ឈាម
- រាគរោះ
- ព្រិលភែ្នក រកាំភ្នែក ជ្រុះសក់ ស្ពឹកតាមចុងដៃចុងជើង

អ្នកជម្ងឺដែលទទួលការព្យាបាលដោយថ្នាំគីមីបំបាត់ត្រូវជំរាបអំពីអាការៈដែលកើតឡើងអោយពេទ្យបានដឹងគ្រប់ពេលដែលទទួលថ្នាំ ឬមុនពេលទទួលថ្នាំលើកក្រោយ ដើម្បីអោយពេទ្យជំនាញជួយប្តូរកំរិតថ្នាំអោយសមស្របទៅតាមអាការៈអ្នកជម្ងឺម្នាក់ៗ
HYPERTHERMIA ការព្យាបាលជម្ងឺមហារីកដោយប្រើកំដៅ ល្អយ៉ាងដូចម្តេច មានកម្មវិធីអ្វីខ្លះ
HYPERTHERMIA ការព្យាបាលមហារីកដោយប្រើកំដៅ ជាការបន្ថែមសីតុណ្ហភាពទៅលើដុំកោសិកាមហារីកដោយកំដៅ ៤២-៤៣ អង្សាសេ ប្រើរយៈពេលម្តង ៦០ នាទីដោយកំរិតកំដៅនេះ អាចធ្វើអោយកោសិកាមហារីកបាត់បង់ការចម្លងមេរោគដោយ DNA ធ្វើអោយការរីករាលដាលកោសិកាមហារីកចុះខ្សោយ និងទៅរារាំងដំណើរការការជួសជុលកោសិកាមហារីក និងបញ្ឈប់ការបង្កើតសរសៃឈាមដើម្បីទៅចញ្ចឹមកោសិកាមហារីក ធ្វើអោយកោសិកាមហារីកជាច្រើនត្រូវស្លាប់ ទើប HYPERTHERMIA ជាការបន្ថែមការព្យាបាលជម្ងឺមហារីកជាមួយនឹងការព្យាបាលដោយបាញ់កម្មរស្មី និងថ្នាំគីមីបំបាត់ ដោយកោសិកាធម្មតាមិនអាចទទួលផលប៉ះពាល់ពីការព្យាបាល ថែមទាំងធ្វើអោយកោសិកាមហារីកទទួលកំដៅទុក ធ្វើអោយប្រព័ន្ទការពារកោសិកាមហារីកចុះខ្សោយហើយមានភាពងាយស្រួលក្នុងការព្យាបាលដោយគីមីបំបាត់ និងព្យាបាលដោយបាញ់កម្មរស្មីអោយកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង។
ប្រឹក្សាបញ្ហាមហារីក
ដោយមិនគិតថ្លៃ